ជីវិតរួមគ្នា

តើ​ក្រុម​ជំនុំ​គួរ​សម្លឹង​មើល​ការ​បង្កើត​សិស្ស​ដូច​​ជា «កម្ម​វិធី» ឬ «របៀប​រស់​នៅ»?

ចម្លើយ
02.25.2025

ក្រុម​ជំនុំ​មិន​គួរ​សម្លឹង​មើល​ការ​បង្កើត​សិស្ស​ថា​ជា​ព្រឹត្តិ​ការណ៍​ពិសេស ឬ​ជា​ការ​រៀប​ចំ​កម្ម​វិធី​ដ៏​ឡូយ​ឆាយ​នោះ​ទេ។ ការ​បង្កើត​សិស្ស​មិន​មែន​ជា​អ្វី​ដែល​ត្រូវ​ធ្វើ​ឡើង​ម្តង​ម្កាល ឬ​ត្រូវ​ធ្វើ​ឡើង​ខុស​ពី​ធម្មតា​នោះ​ទេ ឬ​ជា​អ្វី​ដែល​ត្រូវ​លាក់​ពី​ជីវិត​គ្រីស្ទ​បរិស័ទ ដែល​នៅ​សេស​សល់​លើ​ផែនដី​របស់​យើង។ ដើម្បី​ក្លាយ​ជា​គ្រីស្ទ​បរិស័ទ​ម្នាក់ គឺ​យើង​ត្រូវ​តែ​ក្លាយ​ជា​សិស្ស​របស់​ព្រះ​គ្រីស្ទ។ ហើយ​ការ​ដែល​ក្លាយ​ជា​សិស្ស​របស់​ព្រះ​គ្រីស្ទ នោះ​មាន​ន័យ​ថា៖ 

  • ១) រក​មើល​ជំនួយ​ពី​អ្នក​ដទៃ ដើម្បី​ជួយ​យើង​ឲ្យ​រស់​នៅ​ដូច​ជា​ព្រះ​គ្រីស្ទ (ដើម្បី​ក្លាយ​ជា​សិស្ស)
  • ) រក​មើល​អ្នក​ដទៃ ដើម្បី​ជួយ​ពួក​គាត់​ឲ្យ​រស់​នៅ​ដូច​ជា​ព្រះ​គ្រីស្ទ (ដើម្បី​បង្កើត​សិស្ស

ដូច្នេះ ក្រុម​ជំនុំ​គួរតែ​សម្លឹង​មើល​ការ​បង្កើត​សិស្ស​ថា ជា​របៀប​នៃ​ការ​នៅ។ វា​គួរតែ​ជា​ផ្នែក​ធម្មតា​នៃ​ការ​ក្លាយ​ជា​គ្រីស្ទ​បរិស័ទ និង​ជា​សមាជិក​ក្រុម​ជំនុំ​ម្នាក់។ វា​ជា​អ្វី​ដែល​អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ ត្រូវ​តែ​ធ្វើ។ 

នេះ​មាន​ន័យ​ថា ក្រុម​ជំនុំ​អាច ឬ​មិន​អាច​ប្រើ​កម្មវិធី​នានា ដើម្បី​លើក​កម្ពស់​នៃ​ការ​បង្កើត​សិស្ស។ ប៉ុន្តែ ពួក​គាត់​ពិត​ជា​ចង់​លើក​កម្ពស់​វប្បធម៌​នៃ​ការ​បង្កើត​សិស្ស។ វា​គួរតែ​ជា​រឿង​ធម្មតា សម្រាប់​គ្រីស្ទ​បរិស័ទ​ក្មេង​ខ្ចី ដែល​ពួក​គាត់​ពិភាក្សា​អំពី​បញ្ហា​ខាង​ឯ​វិញ្ញាណ​របស់​ពួក​គាត់ នៅ​ពេល​បរិភោគ​អាហារ​ជា​មួយ​គ្រីស្ទ​បរិស័ទ ដែល​មាន​ជំនឿ​យូរ​ឆ្នាំ​ជាង​ខ្លួន។ វា​គួរ​តែ​ជា​រឿង​ធម្មតា សម្រាប់​គ្រីស្ទ​បរិស័ទ​ក្មេង​ខ្ចី ក្នុង​ការ​ចំ​ណាយ​ពេល​នៅ​ផ្ទះ​របស់​គ្រីស្ទ​បរិស័ទ​ដែល​មាន​ជំនឿ​យូរ​ឆ្នាំ ដើម្បី​មើល​ការ​អនុវត្ត​សេចក្តី​ជំនឿ​នៅ​គ្រប់​ផ្នែក​នៃ​ជីវិត​របស់​ពួក​គាត់ គឺ​ត្រូវ​មើល​រហូត​ដល់​ពួក​គាត់​រៀប​ចំ​ដាក់​កូនៗ​ឲ្យ​គេង។ ដោយ​ព្រះ​គុណ​របស់​ព្រះ​ជា​ម្ចាស់ ក្រុម​ជំនុំ​ដែល​បណ្ដុះ​បណ្ដាល​វប្បធម៌​នៃ​ការ​បង្កើត​សិស្ស គឺ​នឹង​មាន​សមាជិក​ដែល​ពួក​គាត់​មាន​ភាព​កាន់​តែ​ដូច​ព្រះ​អម្ចាស់​យេស៊ូវ (១កូរិនថូស ១១:)

 

និពន្ធ​ដោយ៖ 9Marks
បក​ប្រែ​ដោយ៖ លោក ស៊ូ ទិត្យ
ជំនួយ​ការ​បក​ប្រែ៖ លោក ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស, លោក ឡង់​ គីមឡុង និង​លោក​ស្រី ឡូញ ស្រីរដ្ឋ
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី 9marks.org ដោយ​មាន​ការ​អនុញ្ញាត។

ដាក់ស្លាក ជា៖ answer